រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានដឹកនាំនាយក និង មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃពាមក្រសោប ចុះល្បាតត្រួតពិនិត្យទីតាំងដីអភិរក្សនៅតាមបណ្តោយផ្លូវកំពុងសាងសង់ថ្មី

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានដឹកនាំនាយក និង មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃពាមក្រសោប ចុះល្បាតត្រួតពិនិត្យទីតាំងដីអភិរក្សនៅតាមបណ្តោយផ្លូវកំពុងសាងសង់ថ្មី ក្នុងភូមិសាស្រ្តឃុំតាតៃក្រោមនៃស្រុកកោះកុង និង ឃុំទួលគគីរនៃស្រុកមណ្ឌលសីមា ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដើម្បីពិនិត្យមើលស្ថានភាព និងណែនាំដល់នាយក និង មន្ត្រីឧទ្យានុរក្សខិតខំយកចិត្តទុកដាក់បន្ថែមទៀត លើការចុះល្បាតទប់ស្កាត់បទល្មើសចូលទន្ទ្រានកាន់កាប់ដីអភិរក្សយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួននៅតាមបណោយផ្លូវដែលកំពុងសាងសង់ថ្មីនេះ ៕

អត្ថបទទាក់ទង