មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងដែលប្រចាំការនៅស្នាក់ការទទឹងថ្ងៃ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រង់ចំណុចភូមិសាស្រ្តភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុមខេមរភូមិន្ទ ខេត្តកោះកុង បានជួបប្រទះដីកាប់រានមួយកន្លែង បង្កឡើងដោយ អញ្ញាត្តជន នៅក្នុងនោះក្រុមការងារពិនិត្យឃើញមានដើមកូនចន្ទីចំនួន ៤០ដើម អាយុប្រហែល០៦ខែ។ កម្លាំងយើងបានចុចយកចំណុចនិយាមកា និងចាត់វិធានការបន្តរកជនល្មើសផងដែរ៕