/ / /

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកស្រី អ៊ូ សុភ័ក្រ្ត ប្រធានអង្គភាពលទ្ធកម្មស្រុក ចូលរួមក្នុងវគ្គផ្សព្វផ្សាយ ស្ដីពីការរៀបចំបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ របស់អភិបាលខេត្ត ក្រុង ស្រុក និងស្នងការនគរបាលខេត្ត ក្រុង ស្រុក

ថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកស្រី អ៊ូ សុភ័ក្រ្ត ប្រធានអង្គភាពលទ្ធកម្មស្រុក ចូលរួមក្នុងវគ្គផ្សព្វផ្សាយ ខ្លឹមសារលិខិតលេខ ២៩៧៦ សជណ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ (Official Facebook Page) របស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងស្នងការនគរបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំ (ខ)សាលាខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

  • ហេង គីមឆន/
    10/03/2026

    នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី១ ខែមីនា លើកទិសដៅការងារបន្តសប្តាហ៍ទី២ ខែមីនា  ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ចំនួន ២កន្លែង របស់លោក ឈុន ដារ៉ា ដែលជាសំណង់ផ្ទះល្វែងមនិងរបស់ឈ្មោះតែ ប៉េងងួន ដែលជាសំណង់ឃ្លាំង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/03/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយលោកមេឃុំកណ្ដោល និងលោកមេភូមិព្រលាន បានចុះពិនិត្យនិងវាយតម្លៃទីតាំងស្នើសុំអនុញ្ញាតច្បាប់ជីកកិញក្នុងដីកម្មសិទ្ធ

  • ហេង គីមឆន/
    09/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង