/ / /

សាខាធនាគារ​ជាតិ​នៃកម្ពុជាខេត្តកោះកុង​ ធ្វេីយុទ្ធនាការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​ទូរទាត់​KHQR និងជម្រុងការប្រេីប្រាស់ប្រាក់រៀល​។

ដើម្បីឆ្លើយតបទៅនឹងបញ្ចកោណទី៣ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង បានរៀបចំកម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ក្នុងគោលបំណង លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល(ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ) និងដើម្បីធ្វើឱ្យសាធារណជន ឬយុវជនជំនាន់ក្រោយ ស្រលាញ់ប្រាក់រៀលយើង តាមរយៈរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយជំនួសមកវិញនូវក្រដាស់ប្រាក់រៀលថ្មី ដើម្បីលើកតម្កើងមោទនភាពជាតិ។

បន្ថែមពីនេះក៏មានការចូលរួមជំរុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង លើកកម្ពស់ការទូទាត់ឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដើម្បីបញ្ជ្រៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន ក្នុងប្រព័ន្ធប្រតិបត្តិការធនាគារឱ្យកាន់តែ ទូលំទូលាយ និងផ្តល់លទ្ធភាពដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារបានយ៉ាងស្រួល មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា ។

ជាក់ស្តែង នៅខែសីហានេះសាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង បានរៀបចំយុទ្ធនាការបានពីលើក មួយលើកនៅមុខមន្ទីពាណិជ្ជកម្ម និងមួយលើកទៀតនៅផ្សារពាមក្រសោប ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រេីនកោះករ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/08/2026

    លោក​ សុិន​ វិសុទ្ធ​ ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​កោះ​កុង​ បានអញ្ជើញដឹកនាំក្រុមការងារ ធ្វើការចុះអធិការកិច្ច​ នៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    26/08/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ «បិទការប្រកួតប្រជែងជ័យលាភីសិស្សានុសិស្សប្រចាំឆ្នាំ២០២៥ -២០២៦ នៃសាលាអាស់សាឡាម»

  • ហេង គីមឆន/
    26/08/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដឹកនាំ​កិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ខូវ ជឿង នាយករងឧទ្យានជាតិបទុមសាគរ រួមជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបទុមសាគរ បានចូលរួមអនុវត្តការងារច្រកដីដាក់ក្នុងថង់ សម្រាប់បណ្ដុះកូនឈើ និងបានជញ្ជូនដាក់ក្នុងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ សរុបចំនួន ១.៥៣០ ថង់

  • ហេង គីមឆន/
    26/08/2026

    ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ និង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿង​ញៀន​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់