លោក ជួន ភារ៉េត ប្រធានមន្ទីរស្តីទីមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំប្រធានការិយាល័យពុទ្ធិកសិក្សានិងប្រធានការិយាល័យពាហិរសាសនា ចូលរួម ថ្វាយបង្គំគោរពវិញ្ញាក្ខន្ធព្រះសព ព្រះមហាថេរៈ ស្រេង ប៊ុនហេង (ហៅលោកតា ចក់) ដែលគង់ចាំវស្សានៅក្នុងវត្តជោតញ្ញាណ តាំងពីឆ្នាំ២០០០ មក បានទទួលអនិច្ចធម្មក្នុងព្រះផ្នួស ដោយព្រះរោគាពាធ នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២:៤៨ នាទី នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងព្រះជន្មាយុ ៦៣ ព្រះវស្សា ។
ព្រះសពតំកល់ធ្វេីបុណ្យតាមប្រពៃណីនៅវត្តជោតញ្ញាណ និងរៀបចំពិធីបូជាសពនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយព្រះមេរុនៅវត្តជោតញ្ញាណ ។









