ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩.០០ នាទីព្រឹក នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកោះកុងបានបើកកិច្ចប្រជុំពិភាក្សា ចំពោះការធានាលើលក្ខ័ខណ្ឌចាំបាច់មួយចំនួន ដើម្បីប្រគល់ឡដុតសំរាមដែលជាអំណោយរបស់ក្រសួងបរិស្ថានជូនរដ្ឋបាលស្រុកចំនួន ៤ក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដែលមានសមាសភាពចូលរួម លោកអភិបាល អភិបាលរង ស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកកោះកុង និងលោកមេឃុំថ្មស មេឃុំកោះស្តេច មេឃុំកោះកាពិ លោកអនុប្រធានមន្ទីរបរិស្ថាន ព្រមទាំងប្រធានអនុប្រធានការិយាល័យ និងមន្រ្តីរជំនាញនៃមន្ទីរបរិស្ថាន សរុប ១៦រូប៕