នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១៧៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ស្ដីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ។
ខ្លឹមសារប្រជុំមាន:
១.ផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា។
២.ផ្សព្វផ្សាយបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស ក្នុងពិធីប្រជុំកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
៣. បញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមាន លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងមេបញ្ជាការកងអនុសេនាធំ។
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦





















