លោកស្រី ស៊ន លោកស្រី ស៊ន មល្លិកា សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ដងទង់ តំណាងចៅសង្កាត់ បានដឹកនាំមេភូមិ និងសមាជិកភូមិ បានចុះផ្ដល់កញ្ចប់ថវិការបស់សង្កាត់ និងសម្ភារ:ប្រើប្រាស់មួយចំនួន ជូនដល់ស្រ្តីទើបសម្រាលកូនមានជីវភាពក្រីក្រ ចំនួន០៤គ្រួសារ។ ក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន ១០០,០០០រៀល (មួយរយពាន់ រៀលគត់) និងសម្ភារ:ទារកមួយចំនួន។ ស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់





