ពេលរសៀល
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញ ៣រូប ចូលរួមកិច្ចប្រជុំចុះពិនិត្យទីតាំងសម្រាប់ស្តុកធាតុចូលកសិកម្ម ជ្រើសរើសកសិករស្ម័គ្រចិត្តចូលរួមការងារសហគមន៍ ក្នុងគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ដោយមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ មន្ត្រីកសិកម្មឃុំដងពែង ឃុំជីខលើ ឃុំជីខក្រោម និងអ្នកសម្របសម្រួលស្រុកស្រែអំបិល នៅសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





