កោះកុង ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វគ្គបណ្ដុះបណ្ដាលមានគោលបំណង ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាព ព្រមទាំងផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ ដល់ សាធារណជន អំពីសកម្មភាពការងារ សក្តានុពលនានា ក្នុងគេហទំព័ររដ្ឋបាលខេត្តកោះកុង និងការ គ្រប់គ្រងសាធារណមតិ ព្រមទាំងស្វែងយល់អំពីយន្តការ និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ក្នុងខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត ។









