/ / /

លោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួម និងសម្របសម្រួលកិច្ចប្រជុំពិនិត្យផែនការគ្រប់គ្រង ផ្ទៀងផ្ទាត់ផែនទីទីតាំងធ្វើវារីវប្បកម្ម កន្លែងអភិរក្សជលផលដែលបានពិភាក្សារួច ដើម្បីដាក់ជូនអាជ្ញាធរ ជំនាញ និងអ្នកពាក់ព័ន្ធនៅសហគមន៍នេសាទជ្រោយប្រស់ នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព SCMF

លោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួម និងសម្របសម្រួលកិច្ចប្រជុំពិនិត្យផែនការគ្រប់គ្រង ផ្ទៀងផ្ទាត់ផែនទីទីតាំងធ្វើវារីវប្បកម្ម កន្លែងអភិរក្សជលផលដែលបានពិភាក្សារួច ដើម្បីដាក់ជូនអាជ្ញាធរ ជំនាញ និងអ្នកពាក់ព័ន្ធនៅសហគមន៍នេសាទជ្រោយប្រស់ នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព SCMF ក្រោមអធិបតីភាពលោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដែលមានការអញ្ជើញចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកោះកុង នាយកដ្ឋានវារីជាតិ លោមេឃុំជ្រោយប្រស់ លោកជំទប់ទី១ ទីប្រឹក្សាបច្ចេកទេស CS-06 គណៈកម្មការ និងសមាជិកសហគមន៍នេសាទជ្រោយប្រស់ ដែលមានអ្នកចូលរួមសរុបចំនួន ១៦នាក់ ស្រី ០៣នាក់ នៅសាលាឃុំជ្រោយប្រស់។

ថ្ងៃព្រហស្បតី ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺ និងទាក់ទាញចំណាប់អារម្មណ៍ សាធារណជននូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្ដោតលើអន្តរាគមន៍ផ្អែកលើកភស្ដុតាង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

  • ហេង គីមឆន/
    14/09/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់ចំនួន ១១គ្រឿង ជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា នៅសាលាបឋមសិក្សាអាស់សាឡាម

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិព្រះអង្គកែវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវីឌីអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ តាមរយៈប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    ការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”