លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញទទួលស្វាគមន៍ក្នុងជំនួបជាមួយក្រុមការងារគម្រោងរាជបណ្ឌិត្យសភាកម្ពុជា សិក្សាស្រាវជ្រាវ និងធ្វើសម្ភាសសម្រាប់ការសិក្សាគម្រោងស្ដីពី«ការងារចំណាកស្រុក ការភៀសសឹក និងភាពធន់របស់សហគមន៍នៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ ផលប៉ះពាល់ដល់ការអភិវឌ្ឍជាតិ និងការប្រែប្រួលវប្បធម៌» នៅសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ២:០០ នាទីរសៀល
ថ្ងៃអាទិត្យ ៤រោចខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហាឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕









