លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង និងលោក ប៊ុត បឿន ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សហការជាមួយ លោក ម៉ែន ឧត្តម ជំទប់ទី១ ឃុំថ្មថូនពៅ និងលោក ជ័យ ជីម មែភូមិព្រែកស្វាយ អញ្ជើញចុះពិនិត្យផ្លូវដែលរងការខូចខាតដោយសារទឹកហូរច្រោះ ចន្លោះពីឃុំថ្មដូនពៅ ឆ្ពោះទៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦





