/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦”តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

នៅរសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦” សប្ដាហ៍បន្ត តាមប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយរៀង នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    04/08/2026

    លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយលើការលើកស្លាកយីហោ អាហ្វីស និងផ្ទាំងប៉ាណូ ដែលបានបំពាក់នៅក្នុងខេត្ត ក្រុង ស្រុក ដើម្បីឱ្យមកស្នើសូមច្បាប់បន្ត និងសូមថ្មី

  • រដ្ឋបាលស្រុកបូទុមសាគរ/
    04/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញ ចូលរួមអមដំណើឯកឧត្តម ចៅ ភិរិទ្ធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតានូន នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន០២ វត្តគឺ វត្តសុវណ្ណតេជោ និងវត្តប្រជារដ្ឋកំសាន្ដឋានសួគ៌

  • ហេង គីមឆន/
    04/08/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានអញ្ជើញចូលរួមក្នុង «វេទិកាស្ដីពីអភិបាលកិច្ចល្អ និងពិធីបើកកិច្ចប្រជុំប្រមុខមុខងារសាធារណៈ អាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ»

  • មន្ទីរទេសចរណ៍/
    04/08/2026

    លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងចែកបណ្ណសរសើរការងារក្រសួងទេសចរណ៍ ជូនដល់មន្ត្រីមន្ទីរទេសចរណ៍

  • ហេង គីមឆន/
    04/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ និងមន្ត្រី​ផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • ហេង គីមឆន/
    04/08/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រខេត្តកោះកុង