លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយលើការលើកស្លាកយីហោ អាហ្វីស និងផ្ទាំងប៉ាណូ ដែលបានបំពាក់នៅក្នុងខេត្ត ក្រុង ស្រុក ដើម្បីឱ្យមកស្នើសូមច្បាប់បន្ត និងសូមថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ/តំណាង: មន្ទីរព័ត៌មាន មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រដ្ឋបាលក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងនាយកទីចាត់ការសាលាខេត្ត នៅសាលប្រជុំ(ក)សាលាខេត្តកោះកុង។
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
វេលាម៉ោង០២:៣០នាទីរសៀល








