លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីខណ្ឌរដ្ឋបាលជលផល ០២រូប អមដំណើរលោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ដកោះកុង និងជានាយកគម្រោង SCMF ចូលរួមសិក្ខាសាលាផ្សព្វផ្សាយការលើកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារ ក្នុងវិស័យជលផលនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក លោកស្រីអគ្គនាយរង នៃអគ្គនាយកដ្ឋានជលផល មន្រ្ដីអគ្គនាយកដ្ឋានជលផល លោកអភិបាលរងស្រុកបូទុមសាគរ លោកនាយករងរដ្ឋបាលស្រុកស្រែអំបិល អាជ្ញាធរមូលដ្ឋានមកពីឃុំជ្រោយស្វាយ ឃុំថ្មស ឃុំជីខក្រោម អ្នកកែច្នៃផលផលិតផលជលផល គណៈកម្មការសហគមន៍នេសាទជ្រោយស្វាយថ្មស កោះខ្យង និងអ្នកនេសាទ មានអ្នកចូលរួមសរុបចំនួន ៥៤នាក់ ស្រីចំនួន ១៦នាក់ នៅវិទ្យាល័យស្រែអំបិល។
ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង







