លោក មុយ គួង នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំសកម្មភាពសម្អាតបរិស្ថាន និងផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «សំណល់សូន្យ» នៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ដោយមានអ្នកចូលរួមសរុប ២៨នាក់ (ស្រី ០៣នាក់) នៅភូមិបន្ទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦








