ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក គង់ ចន្ទថុល្ល ប្រធានស្តីទី មន្ទីរធម្មការនិងសាសនាខេត្តកោះកុង ដឹកនាំលោក កង កុសល ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យបានចុះពិនិត្យ សួរសុខទុក្ខ និងសំណេះសំណាលលេីកទឹកចិត្តព្រះនាយក លោគ្រូឧទ្ទេសាចារ្យ និងសមណសិស្ស នៃសាលាពុទ្ធិកបឋមសិក្សាក្រុងខេមរភូមិន្ទ ដែលបង្រៀននៅវត្តរស្មីសាមគ្គីគិរីទ័ពជាង ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ។
លោកប្រធានការិយាល័យពុទ្ធិកសិក្សាបានលេីកទឹកចិត្តដល់សមណសិស្សឱ្យខិតខំរៀនសូត្រ និងបដិបត្តិនូវព្រះធម៌វិន័យរបស់ព្រះពុទ្ធនិងគោរពថ្នាក់ដឹកនាំវត្តគឺព្រះគ្រូចៅអធិការនិងលោកគ្រូឧទ្ទេស បន្ថែមពីនោះលោកប្រធានក៏បានទូលប្រគេនទៅព្រះអង្គគ្រូឧទ្ទេសឱ្យបន្តសកម្មភាពអានព្រះត្រៃបិដករៀងរាល់ថ្ងៃសីល ធ្វេីសមាធិឱ្យបានរឿយៗ ក្រៅពីម៉ោងសិក្សាក្នុងថ្នាក់រៀន ។
ឆ្លៀតក្នុងឱកាលនោះលោកប្រធានស្តីទីបានលេីកទឹកចិត្ត ព្រះទ័យដល់សមណសិស្ស ឱ្យបន្តខិតខំសិក្សារៀនសូត្រក្រេបជញ្ជក់នូវពុទ្ធិ ពីគ្រូឧទ្ទេស ត្រូវកសាងខ្លួនឱ្យក្លាយជាបញ្ញវន្តទៅថ្ងៃអនាគត សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រមទាំងព្យាយាមសិក្សាតាមពុទ្ធោវាទដែលព្រះពុទ្ធអង្គបានបន្សល់នូវផ្លូវរដោះសេចក្តីទុក្ខ រំដោះអវិជ្ជា សម្រាប់ជីវិតបច្ចុប្បន្ននិងអនាគតជាតិ ។
“ពុទ្ធិកសិក្សាជាឆ្អឹងខ្លងព្រះពុទ្ធសាសនា” ។










