/ / /

មន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា និងសមភាពយេនឌ័រ ក្នុងក្របខណ្ឌគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន និងលោក វ៉េត សុនីម អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រី ៣ រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា និងសមភាពយេនឌ័រ ក្នុងក្របខណ្ឌគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និងជានាយិការគ្រប់គ្រងគម្រោង និងលោក អន សុធារិទ្ធ អភិបាលរង នៃអភិបាលខេត្ត ដោយមានការចូលរួមពី ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន តំណាងក្រុមហ៊ុន SBK និងគណៈកម្មការដោះស្រាយបណ្តឹងតវ៉ា។

ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    31/07/2026

    លោក ហេង រតនា នាយករដ្ឋបាល និងជាសមាជិកគណៈកម្មការធិការលទ្ធកម្មស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    31/07/2026

    លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងលោក ឃួន គឹមសុង អនុប្រធានការិ.ក.ធ.ប ស្រុក សហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង និងលោកមេភូមិនាងកុក បានចុះពិនិត្យទីតាំងទទួលទិញ និងលក់ផលនេសាទ សន្និធិគ្រឿងសមុទ្របានចំនួន ០១ទីតាំង មានឈ្មោះ អ៊ុក សុភា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង

  • មន្ទីរបរិស្ថាន/
    31/07/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    31/07/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំមន្រ្តីរាជការសាលា ស្រុក នាំយកនូវទេយ្យទានបច្ច័យ ទៅប្រគេនព្រះសង្ឃគង្គចាំព្រះវស្សា នៅវត្តនិគ្រោធារាម (ហៅវត្តចាំយាម) ភូមិចាំយាម ឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    31/07/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម និងលោកស្រី អ៊ូ សុភ័ក្រ្ត ប្រធានអង្គភាពលទ្ធកម្មស្រុក បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នឆ្នាំ ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធវិដេអូ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    31/07/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ថាន់ វិណៃ នាយករងរដ្ឋបាលសាលាស្រុក អនុប្រធានការិយាល័យ ក.ធ.ន.ប ស្រុក និងកម្លាំងនគរបាលអធិការស្រុក បានចុះពិនិត្យស្ថានភាពសំអាតចិញ្ចើមផ្លូវជាតិ៤៨ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង