លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាល ស្រុកគិរីសាគរ
៤.ពិភាក្សាលើបញ្ហាប្រឈម
៥.សេចក្តីផ្សេងៗដោយមានការចូលរួមពី៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំភ្ញីមាស លោកមេឃុំកោះស្ដេច និងស្មៀនឃុំ ប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ ប្រធានប៉ុស្ដិ៍សុខភាពភ្ញីមាស លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦





























