លោក ឡេង ច័ន្ទសុភា អនុប្រធានមន្ទីរ បានចូលរួមជាគណៈអធិបតីក្នុងពិធីចែកទុកទឹក និងរោងសម្ងួតដោយប្រើពន្លឺព្រះអាទិត្យជូនសហគមន៍នេសាទពាមក្រសោប ដែលរៀបចំឡើងដោយគម្រោង CamAdapt សហការជាមួយអគ្គនាយកដ្ឋានជលផល ក្រោមអធិបតីភាពលោក ថាយ សុមុនី្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល និងជាប្រធានគម្រោង CamAdapt និងមានការចូលរួមពីក្រុមការងារគម្រោងរបស់ខណ្ឌរដ្ឋបាលជលផលកោះកុង គណៈកម្មការ និងសមាជិកសហគមន៍ សរុបចំនួន ៣៩នាក់ ស្រី ១៥នាក់ នៅសាលប្រជុំខណ្ឌរដ្ឋបាលជលផលកោះកុង។
ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





