លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT)ស្តីពីការព្យាបាលជំងឺគ្រុនឈាមទៅដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្រោមអធិបតីភាព លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូzoom។
គោលបំណងកិច្ចប្រជុំ៖
១. ពិភាក្សា និងឯកភាពលើផែនការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការធ្វើរោគវិនិច្ឆ័យ ការគ្រប់គ្រង និងការព្យាបាលជំងឺគ្រុនឈាម សម្រាប់មន្ទីរពេទ្យនៅទូទាំងប្រទេស។
២. កំណត់គោលដៅ អ្នកចូលរួម មាតិកាបណ្តុះបណ្តាល វិធីសាស្ត្របណ្តុះបណ្តាល និងកាលវិភាគអនុវត្តឱ្យមានភាពច្បាស់លាស់ និងស្របតាមស្តង់ដារជាតិ។
៣. ពិនិត្យ និងឯកភាពលើឯកសារបច្ចេកទេស សៀវភៅណែនាំ សម្ភារៈបណ្តុះបណ្តាល និងប្រព័ន្ធវាយតម្លៃចំណេះដឹងរបស់សិក្ខាកាម។
៤. កំណត់តួនាទី និងការទទួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំ សម្របសម្រួល និងអនុវត្តវគ្គបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព។
៥. ពិភាក្សាអំពីការរៀបចំធនធានចាំបាច់ រួមមានថវិកា ធនធានមនុស្ស សម្ភារៈ និងការគាំទ្រផ្នែកភស្តុភារ ដើម្បីធានាដល់ការអនុវត្តវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ។
រសៀលថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
July 29, 2026





