វគ្គបណ្តុះបណ្តាល ស្តីពីការបំពេញកំណត់ត្រាឯកសារថែទាំ ផ្ទៃពោះ និងការប្រើចំណាត់ថ្នាក់កូដពណ៌ដើម្បីកំណត់រកស្ត្រីផ្ទៃពោះមានហានិភ័យដល់មន្ត្រី នៃមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងមណ្ឌលសុខភាពទាំង៨។
គោលបំណង៖
១. បង្កើនចំណេះដឹងពីការប្រើប្រាស់ឯកសារថែទាំផ្ទៃពោះ (កូដពណ៌) និងកំណត់ហានិភ័យគ្រប់ស្ត្រីផ្ទៃពោះ
២. រៀបចំកន្លែងសម្រាប់ទទួលស្ត្រីមានហានិភ័យដែលបានរកឃើញដោយមណ្ឌលសុខភាព
៣. ការគ្រប់គ្រងប្រព័ន្ធបញ្ជូនស្ត្រីមានហានិភ័យ
៤. ការរៀបចំទុកដាក់បណ្ដុំពន្យាកំណើត
រៀបចំដោយ៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
July 29, 2026






