/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦” តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

នៅរសៀល ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦” សប្ដាហ៍បន្ត តាមប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់មណ្ឌលសុខភាពសំរោង នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំក្រវាញ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិសាត់។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/07/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងក្របខ័ណ្ឌ នៃកិច្ចសហការរវាងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចំនួន៤ ពាក់ព័ន្ធនឹងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/07/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមស្តីពីប្រវត្តិចលនា គោលការគ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបំពាក់កន្សែង ជូនដល់ទីប្រឹក្សាយុវជន និងយុវជន សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅវិទ្យាល័យកោះស្តេច

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/07/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះពិនិត្យការងារតាមផ្នែក សំណេះសំណាល និងសួរពីចំណាប់អារម្មណ៍របស់អ្នកជំងឺ និងក្រុមគ្រួសារមួយចំនួន។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/07/2026

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងក្របខ័ណ្ឌ នៃកិច្ចសហការរវាងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន៤ ពាក់ព័ន្ធនឹងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    28/07/2026

    លោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកមណ្ឌលសីមា ស្មៀនឃុំ និងជំនួយការឃុំទាំង៣ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) តាមប្រពន្ធ័ online SARMIS V-2

  • ហេង គីមឆន/
    28/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មាន គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ទនៈ(ចំណុះ ៧ ៤៦០ ០០០លីត្រ) នៅលើទំហំផ្ទៃដី ១,៥ ហិកតា ស្ថិតនៅក្នុងភូមិទី២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង របស់ក្រុមហ៊ុន លឹម លុង ខូ អិល ធីឌី ឯ.ក