លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មាន គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ទនៈ(ចំណុះ ៧ ៤៦០ ០០០លីត្រ) នៅលើទំហំផ្ទៃដី ១,៥ ហិកតា ស្ថិតនៅក្នុងភូមិទី២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង របស់ក្រុមហ៊ុន លឹម លុង ខូ អិល ធីឌី ឯ.ក។ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦



























