តាមការចាត់តាំងពីរដ្ឋបាលស្រុក
លោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តការប្រមូល ចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) ជំហានទី៦ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម នេត មុន្នី រដ្ឋលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់
របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ និងរមនីយដ្ឋាន ឆ្នេរសុខា នៅខេត្តព្រះសីហនុ។
ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
July 24, 2026







