រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ស្តីពីការស្រាវជ្រាវបញ្ជាក់ អត្តសញ្ញាណរបស់ឈ្មោះ ដួង ដារ៉ា ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោម អធិបតីភាពភាព លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមាន ការអញ្ជើញចូលរួមពី លោក នាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានការិយាល័យស្ថិតិអត្រាមូលដ្ឋានខេត្ត លោក អភិបាលរងស្រុក ទទួលបន្ទុក លោក នាយករដ្ឋបាល មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោក អធិការ អធិការរង នាយរងប៉ុស្តិ៍នគបាលរដ្ឋបាល លោក មេឃុំ ស្មៀនឃុំ និងមេភូមិថ្មស
ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
July 24, 2026 វេលាម៉ោង ៨:៣០ នាទីព្រឹក









