លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមសួនច្បារ និងដងផ្លូវសំខាន់ៗ ក្នុងក្រុងខេមរភូមិន្ទ។គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមសួនច្បារ និងតាមដងផ្លូវសំខាន់ៗក្នុងក្រុងខេមរភូមិន្ទ សំដៅរៀបចំឱ្យមានរបៀបរៀបរយ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តកាន់តែច្រើន។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦















