លោក សុខ ភិរម្យ អភិបាលស្រុក និងលោកស្រី រិន គន្ធា អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល» ក្រោមសហអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅអគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក












