រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងចូលរួមធ្វើសកម្មភាពអនាម័យបរិស្ថាន

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃពាមក្រសោប ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាឃុំ មេភូមិ ប៉ូលីសប៉ុស្តិ៍រដ្ឋបាល រួមទាំងមានការចូលរួមពីលោកនាយក និងសិស្សានុសិស្សនៃសាលាបឋមសិក្សាកោះកុង ចូលរួមធ្វើ​សកម្មភាព អនាម័យបរិស្ថាន តាមដងព្រែកដែលស្ថិតក្នុងភូមិ១ និង​ភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឆ្លៀតឱកាសនេះមន្ទីរបរិស្ថានខេត្តកោះកុងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។ " បរិស្ថានស្អាត ត្រូវផ្តើមពីយើងទាំងអស់គ្នា " ៕

អត្ថបទទាក់ទង