/ / /

រដ្ឋបាលឃុំភ្ញីមាស បានចុះទៅណែនាំដល់ប្រជាពលរដ្ឋដែលមិនទាន់រុះរើសំណង់អាណាធិបតេយ្យដែលនៅលើចំណីផ្លូវ ព្រមទាំងចុះស្រង់ស្ថិតិចំពោះប្រជាពលរដ្ឋដែលលើកផ្លាកគ្រប់ប្រភេទមិនបានសូមអនុញ្ញាតពីអាជ្ញាធរ

រដ្ឋបាលឃុំភ្ញីមាស

…………………………………..
តាមការណែនាំរបស់លោក អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុក លោក ឡុញ សុផល មេឃុំភ្ញីមាស បានចាត់តាំងក្រុមការងាររបស់ឃុំរួមមាន លោកស្រី ប្រាក់ ភួង សមាជិកក្រុមប្រឹក្សាឃុំ លោក ប្រាំង វ៉ិត សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ មន្រ្តីប៉ុស្តិ៍ មេភូមិ អនុភូមិ និងសមាជិកភូមិ ចុះទៅណែនាំដល់ប្រជាពលរដ្ឋដែលមិនទាន់រុះរើសំណង់អាណាធិបតេយ្យដែលនៅលើចំណីផ្លូវ ព្រមទាំងចុះស្រង់ស្ថិតិចំពោះប្រជាពលរដ្ឋដែលលើកផ្លាកគ្រប់ប្រភេទមិនបានសូមអនុញ្ញាតពីអាជ្ញាធរ និងសុំឱ្យគាត់ទៅសូមច្បាប់នៅច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក។ ស្ថិតនៅភូមិទាំង៣ នៃឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង
……………………………………..
ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆាំ្ន២០២៦
JULY 17,2026

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    17/07/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរស្តីទី​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំ​ ជាមួយសាលាគណទាំងពីរគណៈ​ ស្តីពី ការរៀបចំពិធីបុណ្យចូលព្រះវស្សានិងអាសាឡូបូជា​ និងពិភាក្សាលេីកិច្ចការចាំបាច់ផ្សេងៗ​

  • រដ្ឋបាលស្រុកថ្មបាំង/
    17/07/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកម្មវិធីសម្ពោធខ្សែភាពយន្តខ្មែរ “បាញ់”

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    17/07/2026

    វិធានការសុវត្ថិភាពអគ្គិភ័យ មានសារៈសំខាន់ណាស់ ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងនៅកន្លែងធ្វើការ

  • ហេង គីមឆន/
    17/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តខ្មែរ «បាញ់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    17/07/2026

    លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិ សង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមផ្សព្វផ្សាយអំពីប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤សម្របសម្រួលផ្សព្វផ្សាយដោយលោក វង់ ស៊ីគូ មន្ត្រីបង្គោលសាលាខេត្ត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    17/07/2026

    លោក ក្រូច​ បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តខ្មែរ «បាញ់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។«Based on True Story » BANH បាញ់នៅរាជធានីភ្នំពេញ