/ / /

លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរស្តីទី​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំ​ ជាមួយសាលាគណទាំងពីរគណៈ​ ស្តីពី ការរៀបចំពិធីបុណ្យចូលព្រះវស្សានិងអាសាឡូបូជា​ និងពិភាក្សាលេីកិច្ចការចាំបាច់ផ្សេងៗ​

លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរស្តីទី​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំ​ ជាមួយសាលាគណទាំងពីរគណៈ​ ស្តីពី ការរៀបចំពិធីបុណ្យចូលព្រះវស្សានិងអាសាឡូបូជា​ និងពិភាក្សាលេីកិច្ចការចាំបាច់ផ្សេងៗ​ ដូចជា៖

១-​ ស្ថិតិព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ឧបាសកឧបាសិការ សីលវន្តសីលវតី សិស្សនិស្សិត ស្នាក់ក្នុងវត្ត

២-​ របាយការណ៍ពីវឌ្ឍនភាពពុទ្ធិកសិក្សា​ និងការពង្រឹងការសិក្សា

៣-​ ការផ្គត់ផ្គង់ចង្ហាន់​ និងការកសាងវត្តអារាម

៤-​ ការរៀបចំវត្ត អារាមឱ្យស្របទៅនឹងគោលការណ៍​ ស៣​ (ស្អាត​ ស្វាង​ និងស្ងប់)​ និងការប្រារព្ធសាសនៈពិធី និងការយកវត្តប្រតិបត្តិចំពោះព្រះថេរៈដែលចាស់វស្សាឬថ្នាក់ដឹកនាំសង្ឃ​

៥-​ ការត្រៀមលក្ខណៈ​ ករណីមាន​ ប្រធានស័ក ឬគ្រោះធម្មជាតិផ្សេងៗ​ ជាយថាហេតុ​ ។

កិច្ចប្រជុំក្រោមព្រះវត្តមាននិងវត្តមានចូលរួមពី៖​ ព្រះមេគណទាំងពីរគណៈ​ ព្រះសហការីគណខេត្ត​ ព្រះអនុគណស្រុកទាំងពីរគណៈ​ និងសហការីអនុគណ​ លោកប្រធានការិយាល័យទាំងបី​ សរុប៣០អង្គ/នាក់​ ។

កិច្ចប្រជុំបានប្រារ្ធនៅថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២.០០នាទី រសៀល ស្ថិតនៅសាលប្រជុំមន្ទីរធម្មការនិងសាសនា ខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    17/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះទៅណែនាំដល់ប្រជាពលរដ្ឋដែលមិនទាន់រុះរើសំណង់អាណាធិបតេយ្យដែលនៅលើចំណីផ្លូវ ព្រមទាំងចុះស្រង់ស្ថិតិចំពោះប្រជាពលរដ្ឋដែលលើកផ្លាកគ្រប់ប្រភេទមិនបានសូមអនុញ្ញាតពីអាជ្ញាធរ

  • រដ្ឋបាលស្រុកថ្មបាំង/
    17/07/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកម្មវិធីសម្ពោធខ្សែភាពយន្តខ្មែរ “បាញ់”

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    17/07/2026

    វិធានការសុវត្ថិភាពអគ្គិភ័យ មានសារៈសំខាន់ណាស់ ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងនៅកន្លែងធ្វើការ

  • ហេង គីមឆន/
    17/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តខ្មែរ «បាញ់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    17/07/2026

    លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិ សង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមផ្សព្វផ្សាយអំពីប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤សម្របសម្រួលផ្សព្វផ្សាយដោយលោក វង់ ស៊ីគូ មន្ត្រីបង្គោលសាលាខេត្ត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    17/07/2026

    លោក ក្រូច​ បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តខ្មែរ «បាញ់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។«Based on True Story » BANH បាញ់នៅរាជធានីភ្នំពេញ