ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក រាជ និមល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយលោក គង់ កាន្នារ៉ា អនុប្រធាននាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តមូលនិធិកែលម្អសាលារៀន (SOF) ថ្នាក់ខេត្ត ក្រុង ស្រុក និងសាលារៀន ។
នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុក ។