/ / /

លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល»

លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» ក្រោមអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខាសាលាដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តម យក់ ប៊ុនណា៖ សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ក្នុងកម្មវិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា “សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត។ សូមកសាងសន្សំបុណ្យកុសលដល់ខ្លួនឯង និងអ្នកជាទីស្រលាញ់របស់ខ្លួនសម្រាប់បច្ចុប្បន្ននិងអនាគត តាមរយៈការគាំទ្រសាលារៀននិងមន្ទីរពេទ្យរបស់យើង។” “អានិសង្ឃដែលកើតចេញពីការងារកែទម្រង់ដែលជាការប្រឹងប្រែងរបស់យើង មានពិតប្រាកដក្នុងពេលបច្ចុប្បន្ន និងមានពិតប្រាកដក្នុងពេលអនាគត ដែលយើងអាចពាល់ត្រូវ។ ការពាល់ត្រូវនោះ គឺសាលារៀនមានគុណភាព ដែលកូនចៅរបស់យើងទទួលបានការរៀនសូត្រ ក្លាយទៅជាកូនល្អ និងជាពលរដ្ឋល្អ រីឯការកសាង និងការពង្រឹងមន្ទីរពេទ្យ ឱ្យមានគុណភាព និងការពង្រឹងប្រសិទ្ធភាព គឺដើម្បីខ្លួនយើង ដើម្បីអ្នកដែលយើងស្រលាញ់។” ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមជូនអង្គសិក្ខាសាលា។
ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ថា ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ នាថ្ងៃនេះ ពិតជាមានសារសំខាន់សម្រាប់អង្គភាពដែលមិនទាន់បានទទួលជ័យលាភី និងអង្គភាពដែលទទួលបានជ័យលាភី ដោយហេតុថា អង្គភាពដែលមិនទាន់បានទទួលជ័យលាភី អាចនឹងទទួលបានព័ត៌មាន ចំណេះដឹង និងដកបទពិសោធមានប្រយោជន៍ជាច្រើន ពីអង្គភាពជ័យលាភី ហើយអង្គភាពដែលទទួលបានជ័យលាភី ក៏អាចសិក្សា ឆ្លុះបញ្ចាំងពីការអនុវត្តរបស់ខ្លួន និងដកស្រង់ឧត្តមានុវត្តន៍ និងនវានុវត្តន៍ដែលអង្គភាពជ័យលាភីដទៃបានអនុវត្ត ជោគជ័យ សម្រាប់យកទៅពង្រឹងបន្ថែមចំណុចដែលមិនទាន់បានល្អ ឬលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការអនុវត្តឱ្យកាន់តែប្រសើរថែមទៀតសម្រាប់អង្គភាពរបស់ខ្លួន។
តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធទាំងនេះ នឹងជួយបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីដោះស្រាយនូវចំណុចខ្វះខាត ឬអវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាជន ក្នុងស្មារតីគិតគូររួមគ្នា រៀនពីគ្នាទៅវិញទៅមក និងរួមគ្នាអនុវត្តតាមទម្រង់ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីអភិវឌ្ឍសាលារៀន និងមន្ទីរពេទ្យ និងការធានាបាននូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ អង្គភាពទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ដ៏មានតម្លៃដែលកើតចេញពីការខិតខំប្រឹងប្រែងសិក្សា និងទទួលយកចំណេះដឹង និងបទពិសោធនាថ្ងៃនេះ ព្រមទាំងជួយដល់អង្គភាពអនុវត្តកាន់តែប្រសើរនូវឧបករណ៍ ដែលគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានណែនាំ និងដាក់ចេញឱ្យអនុវត្ត៕
ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/07/2026

    លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា លោក ឃួន គឹមសុង អនុប្រធានការិ.ក.ធ.ប ស្រុក សហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង និងលោកមេភូមិប៉ាក់ខ្លង៣ ដើម្បីចុះពិនិត្យទីតាំងទទួលទិញ និងលក់ផលនេសាទ សន្និធិគ្រឿងសមុទ្របានចំនួន ១ទីតាំង មានឈ្មោះ ស៊ាប ងេង ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    13/07/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង“ទិវាប្រជាជនពិភពលោកលើកទី៣៧” ដើម្បីលើកកម្ពស់សក្តានុពលប្រជាជនវ័យក្មេង ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព

  • ហេង គីមឆន/
    13/07/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត និងលោកជំទាវ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/07/2026

    លោក សៀង សុទ្ធមង្គល  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោកប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងនាយកសាលាបឋមសិក្សាស្រែអំបិល លោកនាយកបឋមសិក្សាអង្គរភ្នំខ្លុង

  • រដ្ឋបាលស្រុកកោះកុង/
    13/07/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល​ នៃគណៈអភិបាលស្រុកកោះកុង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្រ្តស្រុកកោះកុង

  • ហេង គីមឆន/
    13/07/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើរបស់រដ្ឋបាលស្រុកមណ្ឌលសីមា ស្នើសូមប្រើប្រាស់ទីតាំងដី ចំនួន ១កន្លែង សម្រាប់ជាទីស្នាក់ការប្រចាំការរបស់មូលដ្ឋានកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាលស្រុក ចំណុចផ្លូវជាតិលេខ១០ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា