ស្រុកកោះកុង ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកកោះកុង បានដឹកនាំ លោកអនុប្រធានក្រុមការការងារគ្រប់គ្រងគ្រោះមហន្តរាយស្រុក ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តឃុំត្រពាំងរូង និងឃុំជ្រោយប្រស់នៃស្រុកកោះកុង ព្រមទាំងបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានជនលិច ដោយសារជំនន់ទឹកភ្លៀង និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពទឹក និងទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានដែលរង់ចាំជួយបងប្អូន ២៤ម៉ោង លើ២៤ ម៉ោង សម្រាប់តម្រូវការជំនួយផ្សេងៗ។


