/ / /

មន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងសាលាគណគណៈមហានិកាយខេត្តកោះកុងបានចុះពិនិត្យសាលាពុទ្ធិកបឋមសិក្សាជលធីគិរីវ័ន មើលទីតាំងសម្រាប់កសាងកុដិ និងពិនិត្យប្លង់របស់វត្តធៀបនឹងដីជាក់ស្តែង

លោក សំ ធឿន អនុប្រធានមន្ទីរ តំណាងប្រធានមន្ទីរធម្មការ និងសាសនាខេត្តោះកុង បានសហការជាមួយសាលាគណនៃគណៈមហានិកាយខេត្តកោះកុង ដឹកនាំដោយព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តកោះកុង អមដំណើរដោយព្រះព្រហ្មសីល ហួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកស្រែអំបិល បានចុះពិនិត្យសាលាពុទ្ធិបឋមសិក្សាជលធីគិរីវ័ន ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល និងបានផ្តល់ឱវាទដល់សមណៈសិស្ស លើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាពក្រេបយកចំណេះដឹងពីវិស័យពុទ្ធិកសិក្សាមួយនេះឱ្យដើម្បីអភិវឌ្ឍខ្លួននិងក្លាយជាបញ្ញវន្តសង្ឃក្នុងថ្ងៃអនាគត ព្រះអង្គគ្រូព្រះមេគណ លោកអនុប្រធានមន្ទីរ និងព្រះគ្រូអនុគណបានកោតសសើរដល់ព្រះគ្រូបញ្ញាទិព្វញោណោ គឹម ចាក ព្រះនាយកសព្វថ្ងៃគង់នៅសហរដ្ឋអាមេរិក ព្រះគ្រូធម្មវិសុទ្ធិញាណ ចាន់ រតនា ព្រះនាយករង និងព្រះគ្រូចន្ទសុវណ្ណោ ជុំ ជឿន ព្រះគ្រូចៅអធិការស្តីទីទទួលបន្ទុករួមដែលបានខិតខំខ្នះខ្នែងជ្រោមជ្រែងសាលាពុទ្ធិកនេះឱ្យមានដំណើរការរលូនរហូតមកទល់ពេលនេះ និងទទួលបាននូវលទ្ធផលគួរកត់សម្គាល់ ដែលបានផលិតបញ្ញវន្តសង្ឃជាច្រើនអង្គដូចព្រះចៅអធិការស្តីទីអង្គនេះជាដើម ព្រះអង្គគ្រូ ក្នុងនាមថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តនិងព្រះគ្រូអនុគណស្រុក លោកអនុប្រធានមន្ទីរ បានលើកទឹកចិត្តសូមឱ្យបន្តការអភិវឌ្ឍបែបនេះតទៅទៀត ដើម្បីបណ្តុះធនធានព្រះសង្ឃក្នុងខេត្តរបស់យើង។
ក្រោយចប់កិច្ចពិនិត្យសាលាពុទ្ធិកព្រះគ្រូចៅអធិការស្តីទីបាននិមន្តព្រះមេគណ និងព្រះអនុគណ លោកអនុប្រធានមន្ទីរ អជ្ញាធរ អាចារ្យ និងគណៈកម្មការវត្តពិនិត្យមើលទីតាំងសម្រាប់កសាងកុដិថ្មី និងពិនិត្យប្លង់វត្តដោយធៀបទៅនឹងដីជាក់ស្តែង។

ខាងលើនេះជាសកម្មភាពពិនិត្យសាលា
ខាងលើនេះជាសកម្មភាពពិនិត្យប្លង់វត្តនិងទីតាំងកាសាងកុដិថ្មី

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោក ទុំ នី អភិបាលស្ដីទី និងនាយករដ្ឋបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចូលរួមស្ដង់ពិព័ណ៍

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីក្រុងពាលី ដើម្បីអបអរសាទរការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ដូកអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ នឹងនាំយកផ្លែឈើ និងបន្លែចំរុះ មកតាំង ក៏ដូចជាលក់ នៅស្ដង់ពិព័រណ៍

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចូលរួមប្រជុំណែនាំបន្ថែមលើការគ្រោងថវិកាបន្ទុក CH៦៤ សម្រាប់ឆ្នាំ២០២៧