លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចូលរួមប្រជុំណែនាំបន្ថែមលើការគ្រោងថវិកាបន្ទុក CH៦៤ សម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោក នង សំអុល ប្រធានការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦




