លោក ស៊ន ស្រិញ មេឃុំកោះស្ដេចបានដឹកនាំ ជំទប់ទី១ ស្មៀនឃុំ អនុភូមិកោះស្ដេច ចូលរួមកិច្ចប្រជុំណែនាំ និងដោះស្រាយ ករណីមិនប្រក្រតី ក្នុងការអនុវត្តនិតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក ជី ប៉េងលី អនុប្រធានការិយាល័យមន្ទីរផែនការខេត្ត ព្រមទាំងមន្រ្តីមន្ទីរផែនការខេត្ត
នៅសាលាឃុំកោះស្ដេច។
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆាំ្ន២០២៦
JULY 6,2026




