ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះសួរសុខទុក្ខ និងសួរពីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យ និងពិនិត្យការបម្រើសេវានៅតាមផ្នែកមួយចំនួនក្នុងមន្ទីរពេទ្យ ក្នុងពេលដែលអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ ។












