លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡា បានចូលរួមចុះពិនិត្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅ មណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន ចាំយាម និងមានការចូលរួមពី លោក លោកស្រី គណៈគ្រប់គ្រងសាលារៀន ដែលមានបេក្ខជនមកប្រឡង សរុប៧២នាក់ ស្រី៤៥នាក់ ចែក ចេញជា ៣បន្ទប់ អវត្តមានបេក្ខជន ០១នាក់ ក្នុងនោះមានបេក្ខជន០១នាក់ មានជំងឺគ្រុនឈាម ស្នើចេញ ពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង មកប្រឡងបានទាន់ពេលវេលា ដោយដាក់នៅបន្ទប់គណៈកម្មការកណ្ដាល ងាយស្រួលតាមដានសុខភាពគាត់ ។ មានដំណើរការប្រឡងរលូននិងល្អប្រសើរ មិនមានបញ្ហាក្នុងពេលបើកវិញ្ញាសាប្រឡង។
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦







