/ / /

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៤៩ អាណត្តិទី៥ ឆ្នាំទី៤

រដ្ឋបាលឃុំព្រែកខ្សាច់

   លោក រៀម រុំ មេឃុំព្រែកខ្សាច់ ​ជាប្រធានក្រុមប្រឹក្សាឃុំ​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៤៩ អាណត្តិទី៥ ឆ្នាំទី៤ ដោយមានរបៀបវារៈសំខាន់ៗចំនួន ៦ គឺ ÷
១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែឧសភា ឆ្នាំ២០២៦
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ 
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. បញ្ហាប្រឈមលើការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥. ការចុះស្រង់សំណង់អាណាធិបតេយ្យដែលមិនមានច្បាប់
៦ . មតិ និងបញ្ហាផ្សេងៗ
   ​ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ ចំនួន ៤រូបលើ៥រូប   ស្មៀនឃុំ  ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក  នាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលព្រែកខ្សាច់  លោកមេភូមិ លោក អនុភូមិ សមាជិក ភូមិ   សរុបចំនួន ១៤នាក់ ស្រី ០៣នាក់ នៅសាលាឃុំព្រែកខ្សាច់ ។
       ==========================

ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា  ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/07/2026

    លោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុក បានអញ្ជើញអមដំណើរលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ចូលរួមធ្វើបទបង្ហាញ និងផ្តល់កិច្ចសម្ភាសន៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆមាស ប្រចាំឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់រដ្ឋបាលខេត្ត ដែលប្រព្រឹត្តនៅស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ រាជធានីភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះធ្វើវេទិការសាធារណ:ទាក់ទងនឹងភូមិឃុំមានសុវត្តិភាពស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ចំនួន០៥លើក និងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចចំនួន១០លើក នៅភូមិទាំងបី នៃឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលសិស្សឈ្មោះ ខ្លឹង ជាឡាយ ចូលក្នុងកញ្ចប់គ្រួសារគោល ស្ថិតនៅភូមិកោះស្ដេច

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/07/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីចូលរួមធ្វើបទបង្ហាញ និងផ្តល់កិច្ចសម្ភាសន៍ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្ត ប្រចាំឆមាស ប្រចាំឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់ រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    06/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    06/07/2026

    លោក វ៉េត សុនីម ប្រធានមន្ទីរបរិស្ថានស្តីទី រួមជាមួយមន្រ្តីក្រោមឱវាទ បានធ្វើការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណមន្ទីរបរិស្ថានខេត្តកោះកុង