លោក ចេង មុនីរិទ្ធ អភិបាលស្រុកនិងជាប្រធានក្រុមការងារអាហារូបត្ថម្ភកម្ពុជាថ្នាក់ស្រុកគិរីសាគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការបិទបញ្ចប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ក្រុមការងារអាហារូបត្ថម្ភកម្ពុជាថ្នាក់ ស្រុក ឃុំ តំណាងមណ្ឌលសុខភាពគិរីសាគរ ក្រុមទ្រទ្រង់សុខភាពភូមិ។នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។លោកអភិបាលស្រុក និងជាប្រធានក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានមានមតិសូមកោតសរសើរ នឹងលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារគម្រោងនេះដោយទទួលបានលទ្ធផលល្អប្រសើរ ។ទោះគម្រោងនេះបញ្ចប់ដោយការគាំទ្រពីជំនួយអង្គការក៏ដោយ ក៏លោក លោកស្រីជាពិសេសរដ្ឋបាលឃុំត្រូវយកគម្រោងនេះដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក នឹងអនុវត្តលើគម្រោងនេះបន្ដដោយប្រើប្រាស់នៅថវិកាសេវាសង្គម។ក្នុងនោះផងដែលលោកអភិបាលបានផ្ដល់បណ្ណសរសើរជូនក្រុមការងារអាហារូបត្ថម្ភថ្នាក់ឃុំ ដែលបានអនុវត្តលើការងារខិតខំប្រឹងប្រែងកន្លងមក ព្រមទាំងខិតខំបន្ដទៀត ។
ប្រភព យ៉ាង រិទ្ធីរ៉ា

























ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
