លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខសំណេះសំណាលជាមួយលោក អ្នកគ្រូ ក្មួយៗសិស្សានុសិស្សដែលជាកូនចៅកងទ័ព និងកូនចៅប្រជាពលរដ្ឋ ដែលមកពីសាលាចំនួន៣ ក្នុងភូមិសាស្រ្តវរសេនាតូចលេខ៣៣៧ រួមមានសាលាបឋមសិក្សា ហ៊ុន ម៉ាណែត ភ្នំ១០០ សាលាបឋមសិក្សាសិលាមានជ័យ និងសាលាបឋមសិក្សា គិរីវង្ស ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!