/ / /

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់អោយ លោក ខេង គង់ នាយករងរដ្ឋបាលស្រុក ដឹកនាំក្រុមការងារ និងអាជ្ញាធរភូមិឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនក្រុមគ្រួសារលោកស្រី ឈួន រ៉េន ដែលកូនស្រីរបស់គាត់បានដួលប៉ះទង្កិចក្នុងការលេងកីឡាបាល់ទាត់បាក់ឆ្អឹងស្មងជើង (ជើងស្តាំ) ស្ថិតនៅភូមិព្រលាន ឃុំកណ្តោល

01/11/2020 វេលាម៉ោង ១០:៣០នាទីព្រឹក 

===================

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ហាក់ ឡេងអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់អោយ លោក ខេង គង់ នាយករងរដ្ឋបាលស្រុក ដឹកនាំក្រុមការងារ និងអាជ្ញាធរភូមិឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនក្រុមគ្រួសារលោកស្រី ឈួន រ៉េន ដែលកូនស្រីរបស់គាត់បានដួលប៉ះទង្កិចក្នុងការលេងកីឡាបាល់ទាត់បាក់ឆ្អឹងស្មងជើង (ជើងស្តាំ) ស្ថិតនៅភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុងដែលសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ជាពិសេស លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា កុមារ និងទារក ជួបការលំបាកដូចពេលនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានជម្រុញអោយលោកស្រី ឈួន រ៉េនយកកូនស្រីទៅពិនិត្យ និងព្យបាលជម្ងឺនៅរាជធានីភ្នំពេញ។

លោកជំទាវ អភិបាលខេត្ត បានឧបត្ថម្ភថវិកា ១,០០០,០០០រៀល និងសម្ភារៈមួយចំនួន ដូចជា ទឹកសុទ្ធ២កេះ នំកញ្ចប់៤ប្រអប់ទឹកដោះគោឆៅ ២ឡូ ទឹកគោជូ២យួរ ផងដែរ។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអាទិត្យ ១ រោច ខែកត្តិក ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០

November 1, 2020

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (Water Festival)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)

  • មន្ទីររ៉ែ និងថាមពល/
    02/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងសំណើសុំវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនី EV

  • ហេង គីមឆន/
    02/06/2026

    អគ្គិសនីខេត្តព្រះសីហនុ នៃអគ្គិសនីកម្ពុជា បរិច្ចាគថវិកាចំនួន ២០,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោក ង៉ុយ ជៀង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៣០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    02/06/2026

    សេចក្តីជូនដំណឹងស្ដីពី ការអនុវត្តគម្រោងជួសជុលផ្លូវក្រាលកៅស៊ូAC ចំនួន ៣ ខ្សែ របស់រដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ ២០២៦ ក្នុងដែនរដ្ឋបាលក្រុងខេមរភូមិន្ទ