/ / /

រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចសាមញ្ញប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៤៨ អាណត្តិទី៥ ដឹកនាំដោយ លោក សយ សឿន ប្រធានអង្គប្រជុំស្ដីទី។

រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចសាមញ្ញប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៤៨ អាណត្តិទី៥ ដឹកនាំដោយ លោក សយ សឿន ប្រធានអង្គប្រជុំស្ដីទី។ កិច្ចប្រជុំអាចដំណើរទៅបានដោយមានរបៀបវារ:ដូចខាងក្រោម៖

១/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាប្រចាំខែឧសភា. ២/ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ ប្រចាំខែមិថុនា                                                      ៣/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ គកនក និងការងារអាហារូបត្ថម្ភប្រចាំខែមិថុនា          ៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប្រចាំខែមិថុនា                        ៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤ ប្រចាំខែមិថុនា                               ៦/ ផ្សេងៗ។

សមាសភាពចូលរួមប្រជុំមាន៖

– ក្រុមប្រឹក្សាសង្កាត់ , តំណាងក្រុមប្រឹក្សាក្រុង, ស្មៀន, មេភូមិ,អនុភូមិ សមាជិកភូមិ, នាយប៉ុស្តិ៍រដ្ឋបាល ,ជំនួយការរដ្ឋបាល សរុប ២២នាក់ ស្រី ០៨នាក់។ កិច្ចប្រជុំ បានបញ្ចប់នៅម៉ោង ៤៖១៥នាទីរសៀល ទៅដោយរលូននិងបរិយាកាសស្និទ្ធស្នាលបំផុត។

ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦

#ប្រភពមកពីសង្កាត់ដងទង់#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/07/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងឳ្យលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យសេចក្តីព្រាងលើកទី១ នៃរបាយការណ៍លទ្ធផលសវនកម្មនៅរដ្ឋបាលស្រុកបូទុមសាគរ សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    01/07/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្តីពី ការដឹកនាំ និងគ្រប់គ្រងសមាគមប្រកបដោយប្រសិទ្ធភាព សម្រាប់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្ត ។

  • ហេង គីមឆន/
    01/07/2026

    ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមជាមួយសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ ត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/06/2026

    លោកស្រី ហេង សុភី, លោកស្រី ម៉ម ចន្ទមករា សមាជិកក្រុមប្រឹក្សាក្រុង និងលោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញ ចូលរួមវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋស្តីពី«សារប្រយោជន៍ នៃការចូលរួមរបស់ស្រ្តីក្នុងការអភិវឌ្ឍសង្គម»

  • ហេង គីមឆន/
    30/06/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ

  • ហេង គីមឆន/
    30/06/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលឯកសារស្លាយ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់រដ្ឋបាលខេត្ត ប្រចាំមាសទី១ ឆ្នាំ២០២៦ ដើម្បីត្រៀមសម្រាប់ធ្វើបទបង្ហាញ ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ