/ / /

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមជាមួយសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ ត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមជាមួយសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ ត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង។
ក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោស្នងការ បន្តត្រួតពិនិត្យការស្នាក់នៅ ការហូបចុករបស់កងកម្លាំង ព្រមទាំងរបៀបរបប នៃការដឹកនាំអនុវត្តកិច្ចការងារ ការរៀបចំទុកដាក់ ឯកសារការងារប្រចាំថ្ងៃ នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលនីមួយៗ។
បន្ថែមពីនេះលោកស្នងការ ក៏បានត្រួតពិនិត្យលើឧបករណ៍សម្ភារមួយចំនួន ដែលមានចំណុចខ្វះខាត និងត្រូវបំពេញបន្ថែម ពិសេសកន្លែងធ្វើការត្រូវកែលម្អឱ្យបានសមរម្យ ស្របតាមលក្ខណៈជាទម្រង់រដ្ឋបាល ដើម្បីធានាបានដល់ការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស។
ជាមួយគ្នានោះដែរលោក ស្នងការ ក៏បានឧបត្ថម្ភឧបករណ៍ សម្ភារ វិទ្យុទាក់ទងមួយចំនួន ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រប់ៗប៉ុស្តិ៍ផងដែរ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ ចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុង ជាមួយអង្គភាពសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានអញ្ជើញចូលរួម ពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង