លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ លោកប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុង មន្ត្រីអង្គភាពលទ្ធកម្ម និងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំផ្ដល់ទិន្នន័យស្ដីពី “ទិន្នន័យគោលរបស់មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៦ និងតម្រូវការបណ្ដុះបណ្ដាល និងវិក្រឹតការ ឆ្នាំ២០២៧ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” តាមរយៈប្រព័ន្ធអនឡាញ zoom ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦




