លោក ជួន សំអាត អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុស្រុកគិរីសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូល នៃការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកោះកុង។នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកោះកុង ។
ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦





