កោះកុង នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម នៅខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម និងលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត ពិធីនេះប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង ។







