/ / /

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៤ ឆ្នាំ២០២៦ នៅវត្តពោធិរង្សី ហៅវត្តកណ្ដោល ក្រោមអធិបតីភាព លោក មាស សុជា អនុប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ពេជ្រ សិលាអភិបាលស្តីទី

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៤ ឆ្នាំ២០២៦ នៅវត្តពោធិរង្សី ហៅវត្តកណ្ដោល ក្រោមអធិបតីភាព លោក មាស សុជា អនុប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ពេជ្រ សិលាអភិបាលស្តីទី និងមានការអញ្ជើញចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោក នាយក នាយករង កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមានការអញ្ជើញចូលរួមពី មេភូមិ អនុភូមិ សមាជិកភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្រ្តីកសិកម្ម មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងប្រជាពលរដ្ឋប្រកបដោយក្តីរីករាយ។
អង្គវេទិកា និងពិគ្រោះយោបល់នេះ ផ្តោតទៅលើប្រធានបទសំខាន់ៗបីគឺ
១. ការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
២. ការផ្សព្វផ្សាយសេវា និងអនាម័យបរិស្ថាន
៣.គោលនយោបាយភូមិឃុំមានសុវត្តិភាព

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/06/2026

    លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ​ឧសភា​ និងលើកទិសដៅការងារខែ​មិថុនា​ ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINE​ ជាមួយបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    25/06/2026

    ក្រុមការងារប្រព័ន្ធ FMIS នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានទទួលស្វាគមន៍ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលចុះមកវាយតម្លៃការប្រើប្រាស់ FMIS និង ប្រព័ន្ធជំនួយគាំទ្រ ដើម្បីប្រមូលធាតុចូលពីអ្នកប្រើប្រាស់ ព្រមទាំងស្នើរសុំផ្តល់កិច្ចសហការក្នុងការផ្ដល់បទសម្ភាសន៍ សម្រាប់ផលិតវីដេអូ ពីវឌ្ឍនភាពថ្មីរបស់ FMIS

  • រដ្ឋបាលស្រុកថ្មបាំង/
    25/06/2026

    លោក ស្រី ជុច ស្ដើង ក្រុមប្រឹក្សាឃុំប្រឡាយ បានអញ្ជើញចូលរួម កិច្ចប្រជុំរបស់គណៈកម្មាធិការ គ.ក.ស.ក ស្រុកថ្មបាំង។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/06/2026

    សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបំពុលប្រភពលើដី ទៅតំបន់ឆ្នេរ និងសមុទ្រ»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី«បន្សាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី(Ecosystem based Adaptation)ខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/06/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាក្រុង និងលោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាព ជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០»